ភេសជ្ជះកំប៉ុង -Soft Drink

Posted by Socheata V on

[ English Below ] យើងសង្កេតឃើញថាសព្វថ្ងៃ មនុស្សភាគច្រើនចូលចិត្តភេសជ្ជះកំប៉ុង​មានហ្គាស​ ហើយផ្អែមៗព្រោះវាផ្តល់ថាមពល និងមានតម្លៃសមរម្យ។ តើអ្នកទាំងអស់គ្នាដឹងអត់ថា វាជះឥទ្ធិពលបែបណា ដល់សុខភាពក្នុងរយះពេល៥ទៅ១០ឆ្នាំទៀត? ប្រាកដណាស់អ្នកទាំងអស់គ្នានឹងនឹកឃើញដល់ជម្ងឺទឹកនោមផ្អែម​ តែបើសួរថាហេតុអ្វីមិនឈប់ គឺដោយសារវាឆ្ងាញ់​ ប៉ុន្តែហេតុផលចម្បងគឺដោយសារយើង មិនទាន់ចេះអោយតម្លៃនិងស្រលាញ់សុខភាពរបស់ខ្លួន។ យើងត្រូវដឹងថាក្នុងភេសជ្ជះកំប៉ុងវាផ្ទុកទៅដោយជាតិស្ករខ្ពស់លើលលុប​ ហើយជាតិស្ករគឺមានសឹងតែគ្រប់អាហារ​ ផ្លែឈើដែលយើងបរិភោគរៀងរាល់ថ្ងៃ​ ជាពិសេសបាយ។ អញ្ចឹងសួរថារបស់ធម្មជាតិនៅមានជាតិស្ករចុះហេតុអ្វិយើងទៅបន្ថែមជាតិស្ករមួយផ្នែកទៀតធ្វើអ្វី។ ករណីនេះវាធ្វើអោយជាតិស្ករក្នុងខ្លួនកាន់តែច្រើន អាចបង្ករទៅជាជម្ងឺទឺកនោមផ្អែម។ យើងសង្កេតឃើញថាអ្នកដែលចូលចិត្តញុំាភេសជ្ជះកំប៉ុងជួបផលវិបាកដូចជា:

-ទឹកនោមផ្អែម

-ឆាប់ឃា្លន ធាត់ លើសទម្ងន់

-ការគេងមិនលក់

-ជាតិស្ករកើនឡើងធ្វើអោយស្បែកមុខងាយឡើងមុន ជ្រីវជ្រួញ​ ឆាប់ចាស់

-ខ្វះជាតិទឹក

-ផលវិបាកបេះដូង ចង្វាក់បេះដូងមិនទៀងទាត់ ខ្សោយបេះដូង

តាមពិតទៅបើយើងទទួលទានក្នុងបរិមាណដែលសមស្របក៏វាគ្មានបញ្ហានោះដែរ ដូចជាមួយខែម្តង ឬពីរដង។ តែសួរថាធ្វើមិចអាចកាត់បន្ថយចំណង់? អ្នកអាចប្រើវិធីជំនួសបាន​ ឧទាហរណ៏យើងអាចប្តូរមកញុំាទឹក​ តែ​ កាហ្វេ តែជ្រក់ ទឹកដូង ឬទឹកបន្លែកិនវិញរឹតតែប្រសើរ។ នៅពេលដែលយើងជំនួសដោយសារធាតុទាំងនោះ យើងឆ្អែតហើយក៏មិនអាចបន្ថែមគ្រឿងកំប៉ុងថែមទៀតដែរ។ ធ្វើបែបនេះយូរៗទៅ យើងនឹងកាត់បន្ថយចំណង់គ្រឿងកំប៉ុងដោយមិនដឹងខ្លួន។ នៅពេលដែលយើងទម្លាប់ទទួលទានរបស់មិនសូវផ្អែម​ហើយយើងមិនអាចត្រលប់ ទៅញុំារបស់ផ្អែមៗវិញទេ។ យើងគួរស្រលាញ់សុខភាព និងមើលថែវាអោយបានត្រឹមត្រូវមុនពេលដែលវាធ្លាក់ទៅក្នុងសភាពធ្ងន់ធ្ងរមិនអាចបកក្រោយបាន។ 

Soft Drink

Nowadays as we observed, people tend to enjoy soft drinks that contain gas and sweetness since they provide energy with an affordable price. But do you know how soft drink affected our health in the next 5 to 10 years? Exactly, you will be thinking of diabetes. But why don’t you stop consuming it? Because it is really tasty. Right? If we take a look deeply, it is not because it is tasty but because we, ourselves, take our health for granted. Energy drinks consisted higher level of sugar. And sugar is believed to be found in every food and fruit which we consume daily especially rice. The problem is why would be added more sugar while we have already consumed enough sugar? In this case, there is a high chance of diabetes. We noticed that people who passionate about energy drinks encounter such effects:

-diabetes

-overeating, fat, overweight

-not feeling well, anxiety

-insomnia

-high sugar causes acne and aging

-dehydration

-cardiac disorder

 

Actually, it will be fine if we consume an acceptable amount of soft drinks. For example, once or twice per month. But how do we reduce the desire of energy drinks? We can use substitute method. We could use water, tea, coffee, lemon tea, coconut, juice, or even better smashed vegetable juice. Once we got something to cover, we will forget or lose the desire of one another. Day by day we will learn how to constrain ourselves from soft drinks. And mostly importantly, we will learn to appreciate and take care more of our health before it gone bad.

@រក្សាសិទ្ធដោយ APII Beauty

 


Share this post



← Older Post Newer Post →


0 comments

Leave a comment