ការលាងសម្អាតមុខពីរតង់
Posted by Ratana S on
[ English Below ]
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់លឺអំពីការលាងសម្អាតមុខពីរតង់ តើការលាងមុខពីរតង់គឺជាអ្វីអោយប្រាកដ?
ការលាងមុខពីរតង់មិនមែនមានន័យថា យកហ្វូម សាប៊ូ ឬជែលមកដុសមុខពីរដងនោះទេ។ វាសំដៅលើការយកក្រមួន ឬប្រេងមកម៉ាស្សាថ្នមៗលើមុខដែលមានកាកសំណល់ និងធូលីដី រួចលាងសម្អាតនឹងទឹក។ បន្ទាប់មកធ្វើការដុសសម្អាតមុខជាមួយហ្វូម សាប៊ូ ឬជែល ដែលអ្នកទាំងអស់គ្នាប្រើមួយតង់ទៀត។ ចុះហេតុអ្វីចាំបាច់លាងសម្អាតមុខពីរតង់ធ្វើអ្វី
វាជាការសំខាន់ណាស់ដែលយើងត្រូវធ្វើការលាងសម្អាតមុខ២តង់ព្រោះ:
-កាត់បន្ថយការកកស្ទះរន្ធញើស
-កាត់បន្ថយការឡើងមុន
-ការប្រើប្រាស់ស្គីនឃែរមានប្រសិទ្ធភាព
-សុខភាពស្បែកមុខល្អ
តើអ្នកណាគួរធ្វើការលាងមុខពីរតង់?
គ្រប់គ្នាគួរលាងសម្អាតមុខ២តង់ ព្រោះការដុសមុខតែមួយតង់មិនអាចធានាបាននូវការសម្អាតដ៏ល្អនោះទេ ជាពិសេសសម្រាប់អ្នកដែលមានស្បែកមុខប្រេង អ្នកប្រើប្រាស់waterproof sunscreen និងអ្នកដែលឧស្សាហ៏make-upជាប្រចាំ។ ក្រមួនឬប្រេង មានសម្ថតភាពចូលជ្រៅដល់ស្រទាប់ស្បែក។ វាជួយបំបែកសារធាតុដែលខាំជាប់នឹងស្បែកអោយរលាយ ធ្វើអោយការសម្អាតមុខនៅតង់ទី២ កាន់តែងាយស្រួល និងស្អាតល្អ។ ចំពោះអ្នកដែលមានស្បែកមុខប្រេង អ្នកប្រើប្រាស់ waterproof sunscreen និងmake-up គួរលាងមុខ២តង់ជាប្រចាំ។ ដោយឡែកសម្រាប់អ្នកមានស្បែកមុខធម្មតា មិនសូវ make-up និងអ្នកប្រើប្រាស់chemical sunscreen អាចជ្រើសរើសធ្វើតែ៣ទៅ៤ដងក្នុងមួយសប្តាហ៏ល្អបំផុត។
Double Cleansing
Everyone might hear a lot about double cleansing. What actually is double cleansing? Double cleansing doesn’t mean washing your face with foam soap or get twice. It refers to massage your face gently with cleansing oil or balm then rinse with water on the first step. Then, you wash your face with foam soap or gel on the second step. Why do we need double cleansing? It really benefits a lot to your skin by double cleansing such as:
-reduce pore congestion
-prevent acne
-improve skincare
-healthy glow skin
Who should do double cleansing?
Actually, everyone should do double cleansing because washing your face does not perfectly cleansed especially for those with oily skin type, waterproof sunscreen user, and cosmoholic (people who love make-up). Cleansing oil and balm have the ability to penetrate deep into the skin. It helps to dissolve the thick substances on the skin so that washing on second step become easier and cleaner. For people with oily skin type, waterproof sunscreen user, and cosmoholic should better do daily double cleansing. And for people with normal skin type, rarely do make-up, and a chemical sunscreen user can choose to do 3-4 times per week.
@រក្សាសិទ្ធដោយ APII Beauty
Share this post
- 0 comments
- Tags: apiimoissycleanser, cleanser, double clean, facialclean, khmerownedbrand, madeinusa, naturalorganic, naturalskincare, whydoublecleanimportant